ក្រុមហ៊ុន SK Broadband បានបញ្ចេញបណ្ដាញអ៊ីនធឺណិតដែលមានល្បឿនរហូតដល់ទៅ ២.៥ ជីហ្កាប៊ីតក្នុងមួយវិនាទី (Gbps) នៅឯស្នាក់ការរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង។
តាមរយៈសារព័ត៌មាន ZDNet ក៏បានរាយការណ៍មកថែមទៀតថា ក្រុមហ៊ុននឹងបញ្ចេញបណ្ដាញអ៊ីនធឺណិត ដែលមានល្បឿនរហូតដល់ ៥ និង ១០ Gbps លឿនដូចព្យុះនៅពាក់កណ្ដាលឆ្នាំនេះ។
ជាក់ស្ដែង ប្រទេសកូរ៉េខាងត្បូងបានឈរដំណែងកំពូល ចំពោះចំណាត់ថ្នាក់ប្រទេសដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេ ដោយមានល្បឿនប្រើប្រាស់ក្នុងប្រទេសជាមធ្យម ២៨.៦ មេកាប៊ីតក្នុងមួយវិនាទី (Mbps) ឯសហរដ្ឋអាមេរិកវិញឈរនៅលេខ ១០ ដោយមានល្បឿនប្រើប្រាស់ក្នុងប្រទេសជាមធ្យម ១៨.៧ Mbps។
ប្រទេសទាំង ១០ ដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៧ ៖
១. ប្រទេស កូរ៉េខាងត្បូង ២៨.៦ Mbps
២. ប្រទេស ណ័រវ៉េ ២៣.៥ Mbps
៣. ប្រទេស ស៊ុយអែត ២២.៥ Mbps
៤. ទីក្រុង ហុងកុង ២១.៩ Mbps
៥. ប្រទេស ស្វីស ២១.៧ Mbps
៦. ប្រទេស ហ្វាំងឡង់ ២០.៥ Mbps
៧. ប្រទេស សិង្ហបុរី ២០.៣ Mbps
៨. ប្រទេស ជប៉ុន ២០.២ Mbps
៩. ប្រទេស ដាណឺម៉ាក ២០.១ Mbps
១០. សហរដ្ឋអាមេរិក ១៨.៧ Mbps
ប្រភពពី៖Saby