Home ពត៍មានថ្មីៗ កម្សាន្ត ជីវិតពិតរបស់ «នាងយ៉េម»តួអ្នកបម្រើជំនិតរបស់តួឯកស្រី ការ៉ាកេត

ជីវិតពិតរបស់ «នាងយ៉េម»តួអ្នកបម្រើជំនិតរបស់តួឯកស្រី ការ៉ាកេត

2684

ជីវិតពិតរបស់ «នាងយ៉េម»តួអ្នកបម្រើជំនិតរបស់តួឯកស្រី ការ៉ាកេត

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តួអ្នកបម្រើជំនិតរបស់តួឯកស្រី ការ៉ាកេត ក្នុងរឿងបុព្វេសន្និវាស គឺនាងយ៉េម ដែលមានឈ្មោះពិតថា Ramida Prapasanobon។ ប្រជាប្រិយភាពរបស់កញ្ញា Ramida កំពុងតែកើនឡើង ដោយសារតែទេព្យកោសលសម្តែងរឿងរបស់នាង អ្វីដែលធ្វើអោយនាងកាន់តែទទួលបានចំណាប់អារម្មណ៌ទៀតនោះគឺ នាងមានគូស្នេហ៌ជាតារាសម្តែងប្រុសដ៏ល្បី រូបសង្ហា លោក Louis Scott ដែលសម្តែងជាហ្លួង មានអំណាច មានទ្រព្យក្នុងរឿងនេះផងដែរ។

 

មិត្តអ្នកគាំទ្របានលាន់មាត់បន្តគ្នាថា ជីវិតនាងក្នុងរឿងនិងក្រៅរឿង ខុសគ្នាដូចមេឃនឹងដី! ដែលក្នុងរឿង នាងដើរតួជាអ្នកបម្រើគេសោះ ក្រៅរឿងវិញមិនត្រឹមជាគូស្នេហ៌ Louis Scott ទេ ថែមទាំងមានជីវិតរស់នៅដូចព្រះនាងម្នាស់ទៅហើយ។

ចង់ដឹងថាហេតុដូចម្តេចបានជាគេថានាងរស់នៅដូចព្រះនាងម្ចាស់នោះ TodaySharing សូមបង្ហាញចំនុចខ្លះៗជូនប្រិយមិត្តដូចខាងក្រោម៖

 

រស់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលនាងធ្លាប់បង្ហាញក្នុងកម្មវិធីជាមួយនឹងគូស្នេហ៌មុខសង្ហា លោក Louis។

 

តែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជារឿយៗ ថែមទាំងអង្គុយនៅផ្នែក Business Class នៃយន្តហោះទៀត ដែលផ្នែកនេះគឺមានតម្លៃថ្លៃជាងផ្នែកកៅអីធម្មតាប្រហែល២ដងឯណោះ!

មានអាហារដ្ឋានជាច្រើនកន្លែងក្នុងប្រទេសថៃ