អ្នកទាំងអស់គ្នាពិតជាស្គាល់ហើយជាមួយស្រីស្អាតរាងតូចច្រឡឹងដែលល្បីខ្ទរខ្ទារជាមួយបទសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលមានចំណងជើងថា មាន់ស្រែ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងស្រុកនិងបណ្តាប្រទេសជិតខាង។
ថ្មីៗនេះកញ្ញា រ៉ាប៊ីបានបង្ហាញខ្លួនជាថ្មីជាមួយនឹងបទថ្មីបែបញាក់កន្ត្រាក់អារម្មណ៍ដដែល បទថ្មីមានចំណងជើងថា«លុយ លុយ លុយ»រួមជាមួយនឹងភ្លេងញាក់ស្តាប់ហើយអ្នកអាចទប់អារម្មណ៍មិនរាំមិនបានហើយអ្វីដែលពិសេសនោះគឺបទថ្មីនេះមានក្បាច់រាំយ៉ាងស៊ីចស៊ីដែលមិនធ្លាប់ឃើញកញ្ញារ៉ាប៊ីបង្ហាញពីមុនមក។
វីដេអូដែលបានបង្ហោះនោះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រអាចថាល្បីមិនចាញ់មាន់ស្រែប៉ុន្មានទេ។
ចង់ដឹងថាកញ្ញា រ៉ាប៊ី រាំសាហាវប្លែកយ៉ាងណានោះទស្សនាវីដេអូខាងក្រោម៖