Home ពត៍មានថ្មីៗ ដឹកទំនិញធ្ងន់ពេក!ឡើង​ចំណោត​មិន​រួច​រអិល​ចុះ​ក្រោម​ក្រឡាប់​ប៉ះ​រថយន្ត​ព្រុស​នៅ​ពីក្រោយ​ខ្ទេច​មួយ​ចំហៀង​

ដឹកទំនិញធ្ងន់ពេក!ឡើង​ចំណោត​មិន​រួច​រអិល​ចុះ​ក្រោម​ក្រឡាប់​ប៉ះ​រថយន្ត​ព្រុស​នៅ​ពីក្រោយ​ខ្ទេច​មួយ​ចំហៀង​

2999

នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​២០​នាទី​ នៅ​ផ្លូវ​ឡើង​ទួល​ចំណោតភ្នំ​ហាន់ជ័យ​ ស្ថិត​នៅ​ភូមិ​ហាន់ជ័យ​ ឃុំ​ហាន់ជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មាន​ករណី​១​កើតឡើង​រវាង​ រថយន្ត​ និង​រថយន្ត​ ។​

​រថយន្ត​ម៉ាក​ ម៉ៃ​ធី​ធូ​(​កូរ៉េ​)២,៥​តោន​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 3A-0717​ បើកបរ​ដោយ​ឈ្មោះ​ ខុន​ ម៉ា​រី​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ សង្គម​មាន​ជ័យ​ចាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ឡើង​ចំណោត​ បាន​ពាក់កណ្តាល​ទួល​ ក៏​រអិល​ថយក្រោយ​ទៅ​ប៉ះ​រថយន្ត​ ១​គ្រឿង​ទៀត​ រថយន្ត​ម៉ាក​ព្រុស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AG-8680​ បើកបរ​ដោយ​ឈ្មោះ​ លី​ អ៊ឹ​ង​ឈួ​ង​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ភូមិ​ចក្រ​អង្រែ​លើ​ សង្កាត់​ចក្រ​អង្រែ​លើ​ ខ័​ណ្ឌ​មាន​ជ័យ​ ក្រុងភ្នំពេញ​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ស្រប​ទិស​គ្នា​ បណ​ញ្តា​ល​ឲ្យ​ខូចខាត​មួយ​ចំហៀង​ធ្ងន់ធ្ងរ​។​

​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ មិន​ត្រូវ​រង​របួស​អ្វី​ឡើយ​ ៕

ប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ