Home ពត៍មានថ្មីៗ កម្សាន្ត តារា​ស្រី Margie Rasri និង​ស្វាមីទទួលបានរឿងកាន់តែរំភើបមួយទៀតគឺពួកគេមានទម្ងន់មាន​កូនភ្លោះ!

តារា​ស្រី Margie Rasri និង​ស្វាមីទទួលបានរឿងកាន់តែរំភើបមួយទៀតគឺពួកគេមានទម្ងន់មាន​កូនភ្លោះ!

1323

កាលពីសប្តាហ៍កន្លងទៅ តារាសម្តែងស្រី Margie Rasri និងស្វាមី Pok Minset បានប្រកាសពីការមានផ្ទៃពោះ ​កូនដំបូងរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងក្តីរីករាយ និងអបអរសារជាខ្លាំង។

ដំណឹងល្អនេះមិនទាន់បានបាត់រំភើបផងរឿងល្អក៏កើតលើពួកគេទាំង២នាក់ម្ដងទៀត ដោយពួកគេបានបង្ហាញភាពភ្ញាក់ផ្អើលនេះដល់អ្នកគាំទ្ររបស់ពួកគេ គឺបានចែកចាយនូវវីដេអូ​ឃ្លីបមួយ លើបណ្តាញ Youtube របស់លោកដែលមានឈ្មោះ «Mindset TV» ក្នុងនោះគេបានឃើញ Pok នាំភរិយា Margie ទៅពិនិត្យផ្ទៃពោះ​ នៅមន្ទីរពេទ្យមួយកន្លែង នាពេលនោះ គ្រូពេទ្យបានពិនិត្យឃើញថា Margie កំពុងពរពោះកូនភ្លោះ​ មានអាយុប្រមាណ​៨ សប្តាហ៍មកហើយ តែមិនទាន់ដឹងថា ជាកូនភ្លោះស្រី ឬប្រុសនោះទេ​។

ដំណឹងដ៏ល្អនេះបានធ្វើអោយអ្នកគាំទ្រកាន់តែរំភើបនិងត្រេកអរកាន់តែខ្លាំងដែលេពួកគេនិងក្លាយជាប៉ាម៉ាក់របស់កូនភ្លោះ៕