Home ពត៍មានថ្មីៗ តៃកុង​រថយន្ត​ត​ដឹក​ដីម្នាក់​ស្លាប់ ដោយសារធ្លាក់រថយន្តពីលើភ្នំនៅ​ភ្នំ​លៀប​

តៃកុង​រថយន្ត​ត​ដឹក​ដីម្នាក់​ស្លាប់ ដោយសារធ្លាក់រថយន្តពីលើភ្នំនៅ​ភ្នំ​លៀប​

807

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប​ចាត់ការ​តាម​ផ្លូវច្បាប់​និង​បាន​បញ្ចប់​អាជីវកម្ម​ដី​ភ្នំ​លៀប​នៅ​ខេត្តបន្ទាយមានជ័យ​ទាំងស្រុង​ ក្រោយ​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​អាជីវកម្ម​ដី​ភ្នំ​លៀប​ រក​ឃើញ​ថា​ ការ​ធ្វើ​អាជីវកម្ម​ដី​ ភ្នំ​លៀប​ខុសច្បាប់​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង​បណ្តាល​ឱ្យ​តៃកុង​រថយន្ត​ម្នាក់​ស្លាប់​ ។​ ការ​ឃាត់ខ្លួន​ឈ្មួញ​និង​បិទ​អាជីវកម្ម​ដី​ភ្នំ​លៀប​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ ទ្រ​យោង​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភ្នំ​លៀប​ ភូមិ​ទ្រ​យោង​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ មាន​ហេតុ​ ការ​ រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ឡើង​លើ​ភ្នំ​ ដើម្បី​ចូល​ដឹក​ដី​ពី​អេ​ស្កា​ ។​ក្រោយ​ មក​ រថយន្ត​ដឹក​ដី​នោះ​បាន​រអិល​ធ្លាក់​ពី​ចំ​រ៉ា​ក់​ភ្នំ​ បណ្តាល​ឱ្យ​ធ្លាក់​ រថយន្ត​និង​តឺ​តៃកុង​ រថយន្ត​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ ។

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ លោក​ សុត​ វ​ឌ្ឍ​នា​ ប្រាប់​ឱ្យ​ដឹង​ថា​ គណៈកម្មការ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ កន្លែង​កើតហេតុ​ ក្រុមហ៊ុន​អាជីវកម្ម​ដី​ភ្នំ​លៀប​ ច្បាប់​បាន​អនុញ្ញាត​ ឱ្យ​ជីក​កាយ​ដី​ភ្នំ​បាត​​ក្រោម​ ដែល​មាន​រណ្តៅ​ចាស់​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​បាន​ទៅ​ជីក​កកាយ​នៅ​លើ​ភ្នំ​ ខុស​គោលដៅ​ច្បាប់​បាន​អនុញ្ញាត​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប្រាប់​ទៀត​ថា​ អាជីវកម្ម​ដី​ភ្នំ​លៀប​ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​ហើយ​ នៅ​ព្រឹម​មិ​ញ​ នេះ៕

ប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ