Home ពត៍មានថ្មីៗ តោះមកយល់ដឹងពីអាហារដែលលោកអ្នកញុំរាល់ថ្ងៃ និងរយៈពេលដែលត្រូវរំលាយអាហារ!

តោះមកយល់ដឹងពីអាហារដែលលោកអ្នកញុំរាល់ថ្ងៃ និងរយៈពេលដែលត្រូវរំលាយអាហារ!

1291

រៀងរាល់ថ្ងៃអ្នកទាំងអស់គ្នាតែងតែបរិភោគអាហារជាច្រើនប្រភេទ ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងថាអាហារទាំងនោះប្រើរយៈពេលប៉ុន្មានដើម្បីរំលាយវានោះទេ។

ថ្ងៃនេះ CamboTrend បានលើកយកអាហារមួយចំនួនដែលអ្នកទាំងអស់គ្នាបរិភោគជាមួយនិងរយៈពេលនៃការរំលាយអាហារទាំងនោះថាតើប្រភេទអាហារអ្វីខ្លះដែលប្រើរយៈពេលរំលាយយូរ និងប្រភេទអាហារអ្វីខ្លះដែលប្រើរយៈពេលរំលាយលឿន។

-សាច់មាន់៖ ប្រើរយៈពេលនៃការរំលាយចាប់ពីរយៈពេល ៩០ ទៅ ១២០នាទី

-សាច់ត្រី៖ ប្រើរយៈពេលនៃការរំលាយចាប់ពីរយៈពេល ៤៥ ទៅ ៦០នាទី

-សាច់គោ៖ ប្រើរយៈពេលនៃការរំលាយរយៈពេល ១៨០នាទី

-បន្លែឆ្អិន៖ ប្រើរយៈពេលនៃការរំលាយរយៈពេល ៤០នាទី

-ផ្លែឈើនិងបន្លែៈ ប្រើរយៈពេលនៃការរំលាយចាប់ពីរយៈពេល ១៥ ទៅ ២០នាទី

-ផលិតផលផលិតពីទឹកដោះគោ៖ ប្រើរយៈពេលនៃការរំលាយរយៈពេល ១២០នាទី

-គ្រាប់ធញ្ញជាតិ៖ ប្រើរយៈពេលនៃការរំលាយរយៈពេល ១៨០នាទី

-បន្លែស្រស់៖ ប្រើរយៈពេលនៃការរំលាយចាប់ពីរយៈពេល ៣០​ ទៅ ៤០នាទី

-ដំឡូង៖ ប្រើរយៈពេលនៃការរំលាយចាប់ពីរយៈពេល ៩០ ទៅ ១២០នាទី

-ទឹក៖ ប្រើរយៈពេលនៃការរំលាយរយៈពេល ០នាទី

ប្រភពពី៖ សមាគម និស្សិតឱសថការី កម្ពុជា