Home ពត៍មានថ្មីៗ កម្សាន្ត ថ្មីទៀតហើយ!ប្អូនស្រីរបស់នាង Miley Cyrus បានប្រកាសលក់ទឹកភ្នែកក្នុងតម្លៃមិននឹកស្មានដល់

ថ្មីទៀតហើយ!ប្អូនស្រីរបស់នាង Miley Cyrus បានប្រកាសលក់ទឹកភ្នែកក្នុងតម្លៃមិននឹកស្មានដល់

862

ប្អូន​ស្រី​បង្កើត​របស់​ Miley Cyrus តារា​ចម្រៀង Noah Cyrus ប្រកាស​លក់​ទឹក​ភ្នែក​ខ្លួន​ ដែល​ហូរ​ស្រក់​ដោយ​សារ​តែ​អតីត​សង្សារ​ Lil Xan ក្នុង​តម្លៃ​ដល់​ទៅ 12,000 ​ដុល្លារ​ ក្នុង​មួយ​ដប។​

នៅក្នុងការរៀបចំសម្រាប់ការចេញអាល់ប៊ុមថ្មីរបស់នាង “Good Cry” តារាចម្រៀងប៉ុបរូបនេះបានសហការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ Pizzaslime ដើម្បី​ផលិត​របស់​របរ​ជា​ច្រើន​មុខដើម្បី​ដាក់​បញ្ចូល​ជាមួយ​អាល់ប៊ុម​ថ្មី។

ភ្ជាប់ជាមួយអាល់ប៊ុមរួមមានទាំងអាវយឺតដែលបង្ហាញពីមុខរបស់ Billy Ray Cyrus ដែលជាឪពុករបស់នាងសាក់ដោយពាក្យថា “achy, breaky” កែវ​ផឹក​ទឹក​ដែល​មាន​សរសេរ​ថា “Noah Cyrus Tears” និងអាវដែលសរសេរថា”sry I’m trash”, “Noah Cyrus sucks” និង “sadness”។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺកូនដបតូចមួយដែលមានស្លាក “Noah Cyrus Tears” ជាទឹកភ្នែកពិតៗរបស់នាងដែលលក់ក្នុងតម្លៃ 12,000 ដុល្លារ។ នេះបើយោងតាមការពិពណ៌នារបស់ផលិតផល “នេះគឺជាទឹកភ្នែក 12 ដំណក់ ដែលជាតឹកភ្នែក Noah Cyrus ពិតៗដែលជាលទ្ធផលនៃភាពក្រៀមក្រំរបស់នាង”៕