សម្រាប់បទថ្មីដែលបានសរសេរឡើងនេះគឺនិយាយរៀបរាប់ពីលោកវេជ្ជបណ្ឌិត Beat Richner នឹងមន្ទីរពេទ្យគន្ធបុប្ផា ក៏ព្រោះតែចង់រំលឹកនឹកគុណដល់លោកBeat Richner វីរៈបុរសសង្គ្រោះកុមារកម្ពុជាអោយប្រជាជនបានចងចាំរូបលោក។
ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងល្បីឈ្មោះលោក អ៊ាម វន្នី និងតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី បានចាប់ដៃគ្នាចេញចម្រៀងមួយបទមានចំណងជើងថា «គន្ធបុប្ផាមហាស្រណោះ» ជាបទមួយដ៏មានអត្ថន័យ ដែលច្រៀងរៀបរាប់ពីស្នាដៃនិងការសោកស្ដោយដែលបាត់បង់លោក វេជ្ជបណ្ឌិត Beat Richner។
មួយបទនេះគឺជាសារមួយសម្រាប់កូនខ្មែរគ្រប់រូបអោយបានដឹងពីគុណនឹងអំពីល្អរបស់លោកដែលមិនគិតពីការតបស្នងអ្វីនោះចំពោះកុមារកម្ពុជា ហើយបណ្តុះគំនិតអោយកូនខ្មែរមានឆន្ទៈក្នុងការជួយសង្គ្រោះកុមារកម្ពុជាបន្តពីលោកវេជ្ជបណ្ឌិត Beat Richner តទៅមុខទៀត៕
ចង់ដឹងថាអត្ថន័យបទនេះពិរោះយ៉ាងណាទស្សនាវីដេអុខាងក្រោម៖