កាលពីថ្មីៗនេះកញ្ញាបានបង្ហោះរូបភាពជាច្រើននៅលើគណនេយ្យរបស់ខ្លួនដែលបង្ហាញពីសកម្មភាពកញ្ញាចូលរួមហែកឋិនទៅកាន់ប្រទេសថៃ ប៉ុន្តែទទួលបានការរិះគន់យ៉ាងច្រើនទៅវិញ។
ពេលនេះដែរ ស៊ីន យូប៊ីន ក៏បានចេញមុខបកស្រាយថា «សាសនាការគោរពការធ្វើបុណ្យធ្វើទានចាំបាច់ត្រូវរើសកន្លែងចាំបាច់ត្រូវរើសពូជសាសន៍ ? ជួយ អធិប្បាយអោយនាងខ្ញុំបានយល់បន្តិចផង អ្នកជ្រួតជ្រាបព្រះធម៌ព្រោះនាងខ្ញុំជាមនុស្សមិនដែលប្រកាន់សាសនា ពូជសាសន៍ ។ ទោះសាសនាអ្វី ពូជសាសន៍អ្វី នៅប្រទេសណាក៏ដោយឱ្យតែជាទីសក្ការៈបូជា នាងខ្ញុំគោរពទាំងអស់។ សុំអភ័យទោសបើនិយាយទៅមានត្រង់ណាខុសឆ្គង ឬ ប៉ះពាល់អារម្មណ៍»។
ជាពិសេសកញ្ញាក៏បានបន្តថា «ពេលធ្វើបុណ្យច្រើននៅខ្មែរគ្មានអ្នកអើពើលើកសរសើរដល់ធ្វើបុណ្យនៅស្រុកគេបន្តិចបន្តួចសោះ មិនបានពាក់កណ្តាលធ្វើនៅខ្មែរផង បែរជាយកមកក្លាយជាព័ត៌មានព្រោងព្រាតសុទ្ធតែ ប្រើពាក្យថាខ្មែរមិនចេះជួយខ្មែរ ពេលនាងខ្ញុំជួយនាងខ្ញុំក៏មិនបានផុសអួតថាជួយដែរចឹងហើយចូរកុំវិនិច្ឆយ័អ្នកដទៃ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ មិនបានខឹងអ្នកគិតអគតិ តែមិនចង់ឱ្យពួកគេគិតមិនល្អលើសាសនា និងមិនចង់ឱ្យរើសអើងពូជសាសន៍» ៕