Home ពត៍មានថ្មីៗ ទឹកទន្លេនៅតែបន្តឡើង​ ខណៈលោក អភិបាលខេត្ត ដឹកនាំកម្លាំងលើកទំនប់

ទឹកទន្លេនៅតែបន្តឡើង​ ខណៈលោក អភិបាលខេត្ត ដឹកនាំកម្លាំងលើកទំនប់

889

ដោយសារតែស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅតែបន្ដកើនឡើងកម្ពស់ រហូតលើសកម្រិតដែលត្រូវឲ្យប្រកាសអា​សន្ននោះ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្ត លោក ម៉ុម សារឿន ​បានដឹកនាំកម្លាំងលើកទំនប់ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដើម្បីទប់ទឹកជំនន់ទន្លេមេគង្គកុំឲ្យហូរចូលក្រុង។

គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣១ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៩៣ ម ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម ប៉ុណ្ណោះ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។

លោក ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ៕

ប្រភពពី៖ Freshnews