Home ពត៍មានថ្មីៗ កម្សាន្ត ទើសភ្នែកពេក!ខាត់ សុខឃីម ព្រលះអ្នកទេសចរណ៍កម្ពុជាមួយចំនួនដែល​ចោល​​សំរាម​​ផ្ដេស​ផ្ដាស​​គ្មាន​របៀប​

ទើសភ្នែកពេក!ខាត់ សុខឃីម ព្រលះអ្នកទេសចរណ៍កម្ពុជាមួយចំនួនដែល​ចោល​​សំរាម​​ផ្ដេស​ផ្ដាស​​គ្មាន​របៀប​

1312

តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានប្រតិកម្មយ៉ាងខ្លាំងទៅលើប្រជាជនកម្ពុជាមួយចំនួនដែលបានចោល​​សំរាម​​ផ្ដេស​ផ្ដាស​​គ្មាន​របៀប​នៅវត្ត ពុទ្ធគិរីវង្ស ជាទីសក្ការៈបូជានិងកន្លែងទេសចរណ៍ថ្មីមួយ​ស្ថិតនៅខេត្តតាកែវ ដែលទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនា និងគោរពបូជាយ៉ាងច្រើន ។

ដោយសារតែមានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងវត្តពុទ្ធគិរីវង្ស បានប្រែក្លាយទៅជា ទីកន្លែង​ពោរពេញទៅដោយ សំរាមកកកុញ ទើបធ្វើអោយអ្នកនាងទប់អារម្មណ៍មិនជាប់និងបានសរសេរសារ នៅលើគណនី​ហ្វេសប៊ុកថា៖

«ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺ​ទៅដើរនៅទីណាចោល​សំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ក៏ចាក់ផ្សាយ​ពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ​ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួនដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»។

ដូច្នេះសូមមេត្តាបងប្អូនជនរួមជាតិមេត្តាចូលរួមថែរក្សាបរិស្ថានតំបន់ទេសចរណ៍យើងទាំងអស់គ្នា!