តាមរយៈគណនេយ្យផ្ទាល់របស់នាយ សង់សេត ថ្មីៗនេះលោកបានបង្ហោះប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកលុយព្យាបាលជម្ងឺលោកឪពុក នាយ សង់ សេត បានបង្ហោះរូបផ្ទះ ដោយភ្ជាប់ជាមួយសារមានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំត្រូវការលក់ផ្ទះពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ ៣៥ម៉ឺនដុល្លាអាចចរចាបាន។ ទី២នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ ២៥ម៉ឺនចរចា។ (077811968, 015436007)»។
កាលពីមួយរយៈមុន នាយ សង់ ស៊ីស ដែលជាឪពុករបស់នាយ សង់ សេត បានធ្លាក់ខ្លួនឈឺ និងត្រូវព្យាបាល ទិញថ្នាំជាប្រចាំផងដែរ។ ដោយប្រហែលជាជម្ងឺរបស់លោកតា សង់ ស៊ីស មិនទាន់ជាស្រួលបួលនឹងខ្វះខាតថវិកាខ្លាំងទើបលោកសម្រេចចិត្តប្រកាសលក់ផ្ទះដល់ទៅពីរកន្លែងជាបន្ទាន់ ដើម្បីដោះទ័លបែបនេះ៕