Home ពត៍មានថ្មីៗ កម្សាន្ត នៅពីក្រោយរូបភាពសិល្បៈដែលតែងតែដើរតួជាសេដ្ឋីនី ជីវិតពិត តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ឃើញហើយចង់ស្រក់ទឹកភ្នែក

នៅពីក្រោយរូបភាពសិល្បៈដែលតែងតែដើរតួជាសេដ្ឋីនី ជីវិតពិត តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ឃើញហើយចង់ស្រក់ទឹកភ្នែក

4266

តារាសម្ដែងជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា ជាតារាស្រីមួយដួងដែលមានសមត្ថភាពពិតក្នុងការសម្ដែង ជាពិសេសនោះភាគច្រើនអ្នកស្រីត្រូវបានអ្នកដឹកនាំខ្សែភាពយន្តភាគច្រើនអោយដើរតួជា សេដ្ឋីនី បែបកាចឆ្នាស់សឹងតែគ្រប់រឿង។

ជាក់ស្ដែង តួអង្គជាសេដ្ឋីនីនេះដែរ គ្រាន់តែជីវិតដ៏សម្បូរបែបមួយ នៅក្នុងការសម្ដែងខ្សែរឿងតែប៉ុណ្ណោះ បើងាកមកមើលជីវិតពិតរបស់ តារាសម្ដែងស្រី អ្នកស្រី អ៊ុំ សក្ខណាវិញ ជឿជាក់ថាមហាជនទាំងអស់នឹងមិននឹកស្មានថា វាផ្ទុយខុសឆ្ងាយពីការសម្ដែងនៅក្នុងកុនរបស់អ្នកស្រីទាល់តែសោះឡើយ។

តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកស្រី អ៊ុំ សក្ខណា បានធ្វើការបង្ហោះកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា អ្នកស្រីមិនត្រឹមតែមានផ្ទះចាស់ទ្រុឌទ្រោមនោះទេ ថែមទាំងមានជីវភាពខ្វះខាតខ្លាំង និងជាពិសេសអ្នកម្ដាយរបស់តារាស្រីរូបនេះ មានវ័យដល់៩៥ឆ្នាំទៅហើយ ថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។

តែយ៉ាងណាមិញក្នុងនាមជាអ្នកសិល្បៈដូចគ្នាក៏មានអ្នកសិល្បៈខ្លះបាននាំយកអំនោយបន្តិចបន្តួចជូនដល់អ្នកស្រីនិងម្ដាយផងដែរ៕