Home ពត៍មានថ្មីៗ កម្សាន្ត បាត់មុខមួយរយៈ! Taylor Swift ប្រមូលពានធំៗចង់អស់ពីកម្មវិធី AMAs

បាត់មុខមួយរយៈ! Taylor Swift ប្រមូលពានធំៗចង់អស់ពីកម្មវិធី AMAs

1157

ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង​ Taylor Swift ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ American Music Awards បន្ទាប់ពីបានបាត់មុខមួយរយៈធំ មិនបានចូលរួមកម្មវិធីធំៗអស់​រយៈ​ពេល​ជិត​៣​ឆ្នាំ។

កាលពីដើមឆ្នាំនាងបានបង្ហាញខ្លួនយ៉ាង​ភ្ញាក់​ផ្អើល​នៅលើកម្មវិធី Billboard Music Awards ប៉ុន្តែ​នាង​មិន​បាន​សម្ដែង​នោះ​ទេ។

ជាមួយការបង្ហាញខ្លួនសារជាថ្មីក្នុងកម្មវិធី American Music Awards កញ្ញាក៏បានសម្ដែងបទ “I Did Something Bad” ជាពិសេសនោះនាងក៏បានយកសត្វពោះយក្សរបស់នាងឡើងលើឆាកដ៏អស្ចារ្យនោះផងដែរ។

មិនតែប៉ុន្នោះការត្រឡប់មកវិញលើកនេះនាងបានប្រមូលពានធំៗនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះតែម្នាក់ឯង ដែលពានដែលនាងដណ្ដើមបាននោះមានចំនួន៤ដូចជា៖ ពាន​តារា​ប្រចាំ​ឆ្នាំ “Artist of the Year” តារា​ស្រី​ចង្វាក់ Pop/Rock “Pop/Rock Female Artist” អាល់ប៊ុម​ Pop/Rock “Pop/Rock Album” សម្រាប់​អាល់ប៊ុម «Reputation» និង​ពាន​រង្វាន់​តន្ត្រី​ទេសចរណ៍​ល្អ​បំផុត​ “Best Tour Artist”។

ពិតណាស់នាងមិនធ្វើអោយអ្នកគាំទ្ររបស់នាងអស់សង្ឃឹមនោះទេ៕