Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាគួរអោយសោកស្ដាយ!លោកតាព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ ​ផ្លុង មឿក បាន​ទទួល​មរណភាព​នៅ​ព្រឹកនេះ

ពិតជាគួរអោយសោកស្ដាយ!លោកតាព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ ​ផ្លុង មឿក បាន​ទទួល​មរណភាព​នៅ​ព្រឹកនេះ

615

ពិតជាដំណឹងដ៏ក្រៀមក្រំបំផុតដែលយើងបានបាត់បង់ ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ ដ៏ល្បីមួយរូប លោកតា ផ្លុង មឿក ដែលគ្រប់គ្នាស្គាល់ថា ជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏ល្បីមួយរូប បានទទួលមរណភាព នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។

ពេលនេះសពលោកតា តម្កល់នៅវត្ត ស្វាយពពែ រាជធានីភ្នំពេញ និងក្រុមគ្រួសារ កំពុងរៀបចំចាត់ចែង ពិធីបុណ្យសព តាមប្រពៃណីពុទ្ធសាសនា។ ដំណឹងនេះ បានធ្វើឱ្យអ្នកសិល្បៈ និងទស្សនិកជន ដែលនិយមស្តាប់ចម្រៀង អាយ៉ៃ ដែលជាស្នាដៃលោកតា មានការសោកស្តាយយ៉ាងខ្លាំង ព្រោះពេលនេះ សិល្បៈអាយ៉ៃខ្មែរ បានបាត់បង់សិល្បករជើងចាស់ ដ៏មានសមត្ថភាពមួយរូប៕