Home ពត៍មានថ្មីៗ ពិតជាឃោឃៅជាងសត្វវតិរិឆ្ឆានទៀត!រំលោបសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំយ៉ាងអនោធអធមទីបំផុតត្រូវចាប់ខ្លួនបាន

ពិតជាឃោឃៅជាងសត្វវតិរិឆ្ឆានទៀត!រំលោបសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំយ៉ាងអនោធអធមទីបំផុតត្រូវចាប់ខ្លួនបាន

874

នៅថ្ងៃ ទី​២៣ ខែ ឧសភា ឆ្នាំ​២០១៩​ ជនសង្ស័យ​ម្នាក់​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ និង​សម្លាប់​លើ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន បន្ទាប់មក​យក​ទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក បន្ទាប់​ពីល្បួង​កុមារី​រងគ្រោះទៅ​ឆ្លុះ​កង្កែបនៅពេល​យប់​។ ករណី រំលោភ​សំលាប់ អនីតិជន នៅ​ចំណុច​ស្រះ​ទឹក​វាល​ចម្ងាយ​៦៥០​ម៉ែត្រ ខាងកើត​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង​។​

​ជនសង្ស័យ ផ្លុង ហុក​លី បាន​យក​ក្បាល​ពិល​ដែល​បញ្ចូលភ្លើង​នៅផ្ទះ​របស់​ខ្លួន មកឱ្យ​ជីតា​របស់​ជនរងគ្រោះ ហើយ​ចេញ​ទៅ​វិញ​បាន​នាំ​ក្មេងស្រី​រងគ្រោះទៅ​ឆ្លុះ​កង្កែប​ជាមួយគ្នា លុះ​មកដល់​ម៉ោង​២២ ជនសង្ស័យ​បាន​ត្រឡប់មកផ្ទះ​វិញ ក៏​ជួប​នឹង​ជីដូន​​របស់​ជនរងគ្រោះ គាត់​បាន​សួរ​ជន​សង្ស័យថា ចៅ​របស់​គាត់​ទៅ​ណា ជនសង្ស័យ​ឆ្លើយ​ថា ចៅ​របស់​យាយ​មិនបាន​ទៅ​ជាមួយ​ខ្ញុំ​ទេ បន្ទាប់​មក​ជីដូន​ជនរងគ្រោះ បាន​ពឹង​អ្នកជិតខាង​ឲ្យជួយ​ដើររក​ទាំងយប់​ប៉ុន្តែ​រក​មិនឃើញ ។ លុះ​ព្រឹក​ឡើង ថ្ងៃទី​២៣​ ឧសភា សាច់ញាតិ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​ជួយ​ស្រាវជ្រាវ​រុករក​ក្មេងស្រី​រងគ្រោះ បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​រងគ្រោះ​នៅ​ស្រះ​ចំណុចកើតហេតុ​ខាងលើ ។​

សព​កុមារ​គ្រោះ​ឈ្មោះ ហុង ស្រី​ដាវ ភេទ​ស្រី អាយុ​៩​ឆ្នាំ នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ជីតា ឈ្មោះ ហាក់ គឹមហុង អាយុ​៥២​ឆ្នាំ និង​ជីដូន ឈ្មោះ​ជា ស្រី អាយុ​៥៤​ឆ្នាំ ។ ចំណែក ជនសង្ស័យ​ឈ្មោះ ផ្លុង ហុក​លី ហៅ​ហុក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​

ជនសង្ស័យ​ឈ្មោះ ផ្លុង ហុក​លី ត្រូវ​បាន​ហៅ​មក​សាកសួរ ហើយសមត្ថកិច្ច​បាន​ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​។ បន្ទាប់​ពី​ឃាត់ខ្លួន និង​សាកសួរ ជនសង្ស័យ​ក៏​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ និង​សម្លាប់​លើ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន បន្ទាប់​មក​យក​ទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក រួច​យក​ឈើ​២​កំណាត់​ដោត​ខ្វែ​ង ខ្ទាស់ក​ជនរងគ្រោះ ដោយ​ខ្លាច​សាកសព​អណ្តែត​ឡើង​ ។​ ​សមត្ថកិច្ច​សន្និ​ដ្ឋា​ន​ថា ឈ្មោះ ហុង ស្រី​ដាវ ពិតជា​ស្លាប់​ដោយសារ​ការរំលោភ​សម្លាប់​ប្រាកដ​មែន ៕