មានករណីឃាតកម្មសម្លាប់មួយគ្រួសារនៅក្នុងខេត្តក្រចេះរួចដុតកម្ទេចផ្ទះនិងសាកសពចោលដើម្បីបំបាត់ភស្តុតាង សាកសពមានចំនួន៤នាក់រួមមាន ប្ដីប្រពន្ធ និងកូនប្រុស ស្រីចំនួន២នាក់ទៀត ដែលបានស្លាប់យ៉ាងអណោចអធមនៅលើគំនរផេះផ្ទះចម្ការរបស់ជនរងគ្រោះដែលមានទីតាំងនៅលើកោះប្រឹម ខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ហេតុការណ៍នេះផងដែរបានកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៩សីហា ដែលស្ថិតក្នុងផ្ទះចម្ការឆ្ងាយពីភូមិនិងបង្ករការភ្ញាក់ផ្អើលដល់នគរបាលកាលពីយប់ថ្ងៃទី១១សីហានេះ។
ករណីស្លាប់ទាំងគ្រួសារនេះដំបូងប្រជាពលរដ្ធបានសន្និដ្ឋានថាជាករណីអគ្គីភ័យឆាប់ឆេះផ្ទះដែលធ្វើអោយគ្រួសារទាំងមូលស្លាប់ក្នុងអណ្តាតភ្លើងបែបនេះ។ បន្ទាប់ពីបានចុះត្រួតពិនិត្យនិងធ្វើកុសល្យវិច្ច័យរួចរាល់ទើបនគរបាលបានសន្និដ្ឋានថា ករណីនេះជាអំពើឃាតកម្មវាយសម្លាប់ រួចដុតផ្ទះកម្ទេចសាកសពចោលតែម្តង ករណីឃាតកម្មនេះគឺជាអំពើដ៏ព្រៃផ្សៃបំផុតដែលពុំធ្លាប់មាន៕
ប្រភពពី៖ TVFB