ភ្ញៀវទេសចរចិនម្នាក់បានរួចផុតពីគ្រោះថ្នាក់ នៅពេលដែលព្យាយាមលោតឆ្លងកាត់ស្ពានកម្ពស់ ១៥០ម៉ែត្រពីដី ស្រាប់តែរបូតខ្សែសុវត្ថិភាព។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅឯឧទ្យាន Wansheng Ordovician Theme Park ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុង Chongqing ប្រទេសចិន។
ទោះបីជាយ៉ាងណា បន្ទាប់ពីការស៊ើបអង្កេតរួចមក គេបានប្រកាសថា វាគ្រាន់តែជាកំហុសឆ្គងដែលបង្កឡើងដោយបុគ្គលិកម្នាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កន្លែងលោតឆ្លងស្ពានដែលគេឲ្យឈ្មោះថា «Extreme Leap» ខាងលើ ត្រូវបានបិទ និងរង់ចាំការជូនដំណឹងបន្ថែមទៀត៕