Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ពិតជាអស្ចារ្យ!កប៉ាល់ដ៏ទំនើបជិះបានជុំវិញពិភពលោក ដោយមិនបាច់ចាក់សាំង(មានវីដេអូ)

ពិតជាអស្ចារ្យ!កប៉ាល់ដ៏ទំនើបជិះបានជុំវិញពិភពលោក ដោយមិនបាច់ចាក់សាំង(មានវីដេអូ)

846

អ្នកឌីហ្សាញជនជាតិស្វ៊ីសមួយក្រុម បានបង្ហាញកប៉ាល់បែបអនាគតនិយមដ៏ទំនើបមួយគ្រឿង ដើរដោយថាមពលព្រះអាទិត្យ ដែលអាចធ្វើដំណើរជុំវិញពិភពលោកដោយមិនបាច់ឈប់ចាក់សាំងឬហ្គាសអ្វីឡើយ។

កប៉ាល់ដ៏ថ្មីសន្លាងមួយនេះមានឈ្មោះថា SolarImpact ដែលមានប្រវែង ២៤ ម៉ែត្រនិងប្រក់ដំបូលដោយបន្ទះសូឡា ៣០០ ម៉ែត្រការ៉េ ដែលធំប៉ុនតារាងវាយកូនបាល់តេន្នីសធម្មតា។

កប៉ាល់នេះមានកន្លែងសម្រាប់ភ្ញៀវគេងបាន ១០ នាក់ ជាមួយគ្រឿងបរិក្ខារទំនើបបំផុត និងផ្ទុកដោយប្រព័ន្ធខួរក្បាលសិប្បនិម្មិត (A.I) ដែលអនុញ្ញាតឱ្យមនុស្សម្នាក់ដំណើរការវា។រព័ន្ធថាមពល ៨០០ គីឡូវ៉ាត់ម៉ោង វាអាចជួយឱ្យកូននាវានេះធ្វើដំណើរបានខ្ទង់ ១០ ម៉ោង ហើយអាចជិះបានយូរជាងនេះ តាមរយៈការបញ្ចូលថាមពលពីអាគុយស្រូបកម្តៅថ្ងៃ និងគ្មានសំឡេងរំខានទៀតផង។

បន្ថែមពីនេះ នៅមានម៉ាស៊ីនម៉ាស៊ុតបម្រុងមួយគូ (៦៥ គីឡូវ៉ាត់) ប្រើសម្រាប់ថ្ងៃណាដែលមិនសូវមានពន្លឺថ្ងៃ។ ក្រៅពីនេះ នៅបាតនាវាមានឧបករណ៍បណ្តែតដែលមានរាងដូចគ្រាប់មីស៊ីលនាវាមុជទឹក ដែលជួយឱ្យការធ្វើដំណើរមិនឃ្លីងឃ្លោងរហូតដល់ ៩០% ក្នុងស្ថានភាពមិនល្អ។

កប៉ាល់ដ៏ទំនើបនេះចំណាយពេលស្រាវជ្រាវដល់ទៅ ៥ ឆ្នាំ ក៏មិនទាន់បានបង្ហាញតម្លៃរំពឹងទុក ឬថ្ងៃបញ្ចេញលក់ច្បាស់លាស់នៅឡើយទេ៕

ចង់ដឹងថាកប៉ាល់នេះទំនើបយ៉ាងណាទស្សនាវីដេអូខាងក្រោម៖