ស្ថាបនិករថយន្តអង្គរ លោក ញាន ផល្លឹក ដែលធ្លាប់បានផលិតរថយន្តជាច្រើនគ្រឿង ម៉ូតូកង់បីអគ្គីសនី ជាដើម ជាពិសេសរថយន្តរបស់លោកធ្លាប់បានដាក់បង្ហាញនៅក្នុងពីធីបើកនៃកម្មវិធីបុណ្យសមុទ្រ ចំនួន ២ រួចមកហើយនៅកម្ពុជា។
រថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ(Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើងនោះទេ។
នេះជាលើកទី២ហើយ ដែលរថយន្តប្រភេទខ្នាតធំ បានបង្ហាញខ្លួនជាសាធារណៈដើម្បីឲ្យអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលស្នាដៃកូនខ្មែរ៕
ប្រភពពី៖ Saby