វីដេអូមួយដែលបានបង្ហោះទទួលបានការទស្សនានិងការចែករំលែកតៗគ្នាជាច្រើនមានអ្នកចូលទស្សនារហូតដល់ ២៣លានមើល ដែលអ្នកទាំងអស់គ្នាមើលហើយពិតជាមានអារម្មណ៍ថាក្តុកក្តួល រំភើបជាមួយនិងវិចិត្រករស្រីមួយរូបដែលបានគូររូបភាពស្ត្រីម្នាក់តាមការពិព៌ណនារបស់លោកតាម្នាក់ដែលត្រូវជាស្វមីរបស់គាត់។
លោកតាម្នាក់ត្រូវបានពិព៌ណនាពីប្រពន្ធរបស់គាត់ដែលបានរៀបការជាមួយគ្នារយៈពេល៦២ឆ្នាំប៉ុន្តែគាត់ស្លាប់បាត់ទៅហើយទៅកាន់ស្រ្តីជាវិចិត្រករគំនូរម្នាក់ ដើម្បីគូររូបប្រពន្ធរបស់គាត់ឡើងវិញ ។ គាត់បានរៀបរាប់ពីទម្រង់មុខ ភ្នែក សក់ ស្នាមញញឹមជាដើមគាត់បានរៀបរាប់ទៅកាន់វិចិត្រករដែលមិនដែលបានជួបមុខប្រពន្ធរបស់គាត់ទាល់តែសោះសូម្បីតែរូបថត។
ចំពោះលទ្ធផលចុងក្រោយដែលវិចិត្រករបានគូរតាមការពិព៌ណនានោះបានធ្វើអោយលោកតាចំណាស់ម្នាក់នោះស្រក់ទឹកភ្នែកនៅពេលដែលគាត់បានឃើញរូបគំនូរដែលសឹងតែដូចរូបភរិយារបស់គាត់១០០%៕
ចង់ដឹងថាគំនូរបស់វិចិត្រករនោះអស្ចារ្យយ៉ាងណាទស្សនាវីដេអូខាងក្រោម៖
Man describing his wife to sketch artist
I am still crying😢😢Credit: Alex Mandel
Posted by Humour Society on Thursday, 22 November 2018