Home ពត៍មានថ្មីៗ ប្លែកៗ ពីឡុត​ពីរនាក់ស្លាប់ និងអ្នក​ដំណើរពីរ​នាក់​នៅរស់ដោយសារតែការចុះចតខុសបច្ចេកទេសធ្វើអោយយន្តហោះយដាច់ខ្លួន​ជាពីរ

ពីឡុត​ពីរនាក់ស្លាប់ និងអ្នក​ដំណើរពីរ​នាក់​នៅរស់ដោយសារតែការចុះចតខុសបច្ចេកទេសធ្វើអោយយន្តហោះយដាច់ខ្លួន​ជាពីរ

1033

យន្តហោះឯកជនធុន Falcon 50 បានដាច់​ខ្លួនជាពីរកំណាត់ ខណៈដែលវាធ្វើ​ការចុះចតខុសបច្ចេកទេស​នៅរដ្ឋ South Carolina សហរដ្ឋ​អាមេរិក។

ហេតុការណ៍​នេះ​បានបណ្តាលឲ្យ អ្នកបើកយន្តហោះចំនួន ០២នាក់​បាត់បង់ជីវិត តាម​ការបញ្ជាក់ពីអាជ្ញាធរ​អាមេរិក មានមនុស្សទាំង​អស់ ០៤នាក់ នៅលើយន្តហោះនោះ។ អ្នកដែលស្លាប់នោះមានម្នាក់ស្លាប់នៅនឹងកន្លែងរីឯម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ចំពោះមនុស្ស២នាក់ទៀតដែល​គូស្វាមីភរិយារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ​បន្ទាន់។

តាមរបាយការណ៍បានបញ្ជាក់ថាហេតុការណ៍នេះបណ្តាលមកពីយន្តហោះនោះចុះចតហួសហើយបានធ្លាក់ចេញពីផ្លូវរហូតដាច់ជាពីរកំណាត់៕