Home ពត៍មានថ្មីៗ ពេលនេះក្រុមគ្រួសារនៃសពយុវនិស្សិត ឌុំ រីដា ប្តឹង កញ្ញា យិន ម៉ាណា ទារសំណង២០ម៉ឺនដុល្លារ និងឱ្យផ្តន្ទាទោសតាមច្បាប់!

ពេលនេះក្រុមគ្រួសារនៃសពយុវនិស្សិត ឌុំ រីដា ប្តឹង កញ្ញា យិន ម៉ាណា ទារសំណង២០ម៉ឺនដុល្លារ និងឱ្យផ្តន្ទាទោសតាមច្បាប់!

455

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សព​និស្សិត​ស្រី ឌុំ រី​ដា មាន​អ្នកស្រី ផាត់ ពៅ អាយុ​៥០​ឆ្នាំ ជា​ម្តាយបង្កើត​នៃ​សព នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​ចូល​លោក​វរសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្តឹង​ជន​បង្ក​ឈ្មោះ យិ​ន ម៉ា​ណា អាយុ​១៧​ឆ្នាំ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផ្នែក​រដ្ឋប្បវេណី​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ស្នើ​ចាត់ការ​ជន​បង្ក​ឲ្យ​តឹងរ៉ឹង​បំផុត​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា ក្រោយ​បញ្ចប់​ការ​សាកសួរ នៅ​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន ជន​បង្ក យិ​ន ម៉ា​ណា ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់៕