Home ពត៍មានថ្មីៗ ព្រះមហាក្សត្រិយានីបានផ្ដល់អំណោយរាជវង្សនេះទៅឱ្យព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle

ព្រះមហាក្សត្រិយានីបានផ្ដល់អំណោយរាជវង្សនេះទៅឱ្យព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle

846

វាហាក់ដូចជាព្រះអង្គម្ចាស់ Harry និង Meghan Markle នឹងត្រូវបានផ្លាស់ប្តូរចេញពីផ្ទះដែលមានបន្ទប់គេងពីរ របស់ពួកគេនៅលើដីនៃរាជវាំង Kensington នាពេលខាងមុខនេះ។មហាក្សត្រី Elizabeth បានប្រទានដល់ស្វាមីភរិយាថ្មីថ្មោងនូវវិមានរាជវង្សផ្ទាល់សម្រាប់ពួកគេ។Adelaide Cottage នៅលើវិមាន Castle Windsor នឹងក្លាយជាផ្ទះថ្មីរបស់ពួកគេ។

ខណៈពេលដែលផ្ទះនេះត្រូវបានគេដាក់ឈ្មោះថា “Adelaide Cottage” ប៉ុន្តែវាមិនមែនជាផ្ទះទេ។យោងទៅតាមប្រវត្ដិសាស្ដ្រប្រទេសអង់គ្លេស មានផ្ទះរាជវាំងដ៏ប្រណិតដែលមានលក្ខណៈពិសេសត្រង់កន្លែងឡដុតកម្ដៅដែលធ្វើពីថ្មម៉ាប Greco-Egyptian មានបន្ទប់គេងធំមួយ ជាមួយពិដានជាមួយនិងត្រីដូហ្វីនស្រោបទៅដោយមាស និងឈើប្រណីតដែលត្រូវបានប្រើឡើងវិញពីរាជនាវា Royal George។

ប្រភពជិតស្និទ្ធនឹងរាជវង្សបានប្រាប់ថា Meghan និង Harry បានមើលអចលនទ្រព្យរួចហើយ ទ្រង់ទាំងពីរក៏ចូលចិត្តវាហើយនឹងផ្លាស់ទីក្នុងពេលឆាប់ៗនេះ។បន្ថែមពីលើការពេញចិត្តនៃវិមាន Windsor មានហេតុផលពីរបីផ្សេងទៀតដែលប្តីប្រពន្ធដែលមានសុភមង្គលជឿជាក់ថានេះនឹងក្លាយជាទីតាំងដ៏ល្អមួយដើម្បីចាប់ផ្តើមជីវិតរបស់គេជាមួយគ្នា។វាពិជាល្អដែលនៅជិតទីក្រុងឡុងដ៍ដូច្នេះវានឹងមានភាពងាយស្រួលសម្រាប់ការងារសង្គម, ដើម្បីងាយស្រួលក្នុងការចេញនិងចូលទីក្រុងសម្រាប់ភារកិច្ចជាផ្លូវការ។

ពួកគេនឹងនៅជិតវាំងរបស់ព្រះមហាក្សត្រិយានីនិងឧកញ៉ា Edinburgh នៅទីនោះផងដែរហើយត្រឹមតែប៉ុន្មានម៉ាយពីក្លឹបប៉ូឡូក្លឹបកីឡានៅក្នុងឧទ្យាន Windsor Great Park ដែលជាកន្លែងមួយក្នុងចំណោមកន្លែងដែលលោក Harry ចូលចិត្តបំផុត។ចំណុចសំខាន់មួយទៀតគឺថាមានច្រកចេញចូលនិងច្រកទ្វារប្រាំពីរទៅកាន់វាំង Windsor Castle ដូច្នេះវាជាព្រះអង្គម្ចាស់ Harryនិង Meghan អាចមកនិងចេញចូលដោយមិនត្រូវបានគេថតរូប។

អចលនទ្រព្យរបស់ព្រះអង្គម្ចាស់ Harryនិង Meghanកំពុងតែរីកលូតលាស់ជាមួយនឹងការបន្ថែមទ្រព្យសម្បត្តិថ្មីបំផុតនេះ។វាត្រូវបានគេរាយការណ៍ផងដែរថាព្រះមហាក្សត្រអេលីហ្សាបែតបានប្រគល់ Duke and Duchess of Sussex York Cottage នៅSandringham Estate ជាអំណោយមង្គលការនៅពេលខាងមុខនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ វាពិតជាអស្ចារ្យ!

Inside Prince Harry & Meghan Markle's New Home

The Queen just gifted this royal estate to Prince Harry and Meghan Markle—and it's absolutely stunning 😍👑

Posted by Royal Watch on Thursday, 26 July 2018