ទិដ្ឋភាពដ៏កក្រើកនាទីក្រុងប៉ារីសជាមួយនិងមនុស្សរាប់ពាន់នាក់ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់នៅមុខ Arc de Triomphe បានប្រមូលផ្ដុំគ្នាច្រៀងរាំលេងយ៉ាងសប្បាយរីករាយដើម្បីអបអរដល់ក្រុមជម្រើសជាតិបារាំងដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅ World Cup 2018។
បន្ទាប់ពីកីឡាករ Samuel Umtiti លោតតែតបាល់បញ្ចូលទី យកឈ្នះលើបែលហ្ស៊ិក 1-0 ជួយអោយក្រុមបារាំងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup 2018 នេះ ។ រូបភាពជាច្រើនសន្លឹកបានថតពីជុំវិញទីតាំងនោះ និងតាមបណ្ដាផ្សារទំនើបល្បីៗ និងវិថីជាច្រើនគឺពោរពេញទៅដោយមនុស្សអឺងកងរំពងក្នុងការអបអរនេះផងដែរ។
ដោយមានការចូលរួមច្រើនកុះករពីសំណាក់អ្នកគាំទ្រខាងប៉ូលីសក៏បានចេញល្បាតត្រួតពិនិត្យគ្រប់ទីកន្លែងក្រែងលមានករណីហឹង្សារណាមួយកើតមានឡើង៕