ជារៀងរាល់ឆ្នាំទស្សនិកជននិងអ្នកគាំទ្ររបស់លោក ឆន សុវណ្ណរាជ តែងតែសង្កេតឃើញថា លោកតែងតែធ្វើបាយម្ហូបទៅវត្តជុំគ្រួសារជាពិសេសនោះមុនពេលទៅវត្តលោកតែងតែរៀបចំបាយម្ហូបសម្រាប់ជុនអ្នកម្ដាយជាស្រឡាញ់របស់លោកពិសារជាមុនសិន ខណៈទង្វើបែបនេះ ធ្វើឲ្យអ្នកគាំទ្រ ធ្វើការកោតសរសើរគ្រប់គ្នា។ លើសពីនេះទៀតលោកបានទិញកាដូជាទីគាប់ចិត្តជូនអ្នកម្តាយ ជាគ្រឿងអលង្ការដ៏មានតម្លៃ គឺចិញ្ចៀនពេជ្រដ៏ស្អាត។
តារាចម្រៀងប្រុសកំពូលនៅផលិតកម្មហង្សមាសរូបនេះក៏បានបង្ហោះរូបភាពជាមួយនឹងសារមានអត្ថន័យថា៖ «ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញ និងទទួលបានទឹកចិត្តតិចតួចពីកូនម្នាក់នេះ សម្រាប់លោកក្នុងខែបុណ្យខែទាន អ្វីដែលចង់ឃើញ គឺលោកសប្បាយបានចិត្ត អរគុណដល់ហាងពេជ្រ សេង ចិន្តា @seng.chenda76 ដែលបានច្នៃម៉ូដយ៉ាងស្រស់ស្អាតសំរាប់ម្តាយខ្ញុំ រូបភាពល្អៗគំរូល្អៗ គ្រាន់ចង់ចែករំលែក សូមកុំគិតអីឲ្យលើសពីនេះ អរគុណបាទ»។
នេះក៏មិនមែនជាលើកទីមួយទេ ដែលលោកទិញកាដូជាគ្រឿងអលង្ការ ជូនម្តាយបែបនេះ។គឺលោកទិញកាដូជូនអ្នកមានគុណជាហូរហែរនៅថ្ងៃបុណ្យទាន៕