មនុស្សស្រីមួយចំនួនខ្លាចនិងការបង្កើតកូន រីឯឪពុកម្ដាយខ្លះក៏ហត់នឿយនិងការចិញ្ចឹមបីបាច់ថែរក្សាកូន២ទៅ៣នាក់ក្នុងបន្ទុកគ្រួសារ។ ប៉ុន្តែងាកមកមើលស្ត្រីវ័យ៣៩ឆ្នាំរូបនេះវិញបានបង្កើតនិងចិញ្ចឹមកូនរហូតដល់៤៤នាក់ ប៉ុន្តែបានស្លាប់អស់ ៦នាក់ នៅសល់សរុប ៣៨នាក់ កំពុងរស់នៅក្រោមដំបូលតែមួយ។
ស្ត្រីខាងលើនេះមានឈ្មោះថា Mariam Nabatanzi មកពីប្រទេសអ៊ូហ្គាន់ដា (Uganda) អ្នកស្រីត្រូវបានឪពុកម្ដាយលក់ខ្លួនអោយទៅបុរសដែលមានអាយុបងគាត់ ២៧ឆ្នាំ តាំងពីគាត់មានអាយុ១៣ឆ្នាំ ។
បច្ចុប្បន្នអ្នកស្រី Mariam បានបង្កើតកូនសរុបចំនួន ៤៤នាក់ ក្នុងនោះរួមមាន កូនភ្លោះ ២នាក់ ចំនួន៦ដង, កូនភ្លោះ ៣នាក់ ចំនួន៤ដង, កូនភ្លោះ ៤នាក់ ចំនួន៣ដង និង កូនទោលចំនួន ២នាក់។អ្នកស្រីបានប្រាប់ឲ្យដឹងថា អ្នកស្រីគ្មានការសោកស្ដាយឡើយ ហើយការដែលមានកូនច្រើនបែបនេះ គឺជាពរជ័យពីព្រះ។
អ្នកស្រីបានជួបនឹងបញ្ហាធំមួយ ដោយសារតែប្ដីអ្នកស្រីតែងតែគេចវេះ ជួនកាលច្រើនខែ និងជួនកាលច្រើនឆ្នាំទៀតផង។ បុរសជាប្ដីរូបនោះមិនដែលមកជួយចិញ្ចឹមកូនឡើយ ដោយគ្រាន់តែដាក់ឈ្មោះឲ្យពួកគេប៉ុណ្ណោះ ហើយមានពេលខ្លះ បានដាក់ឈ្មោះឲ្យកូនតាមទូរសព្ទទៀតផង។
យ៉ាងណាក៏ដោយ កូនៗរបស់អ្នកស្រីទាំងអស់ សុទ្ធតែទទួលបានការអប់រំរៀនសូត្រ។ កូនភ្លោះ ២នាក់ដំបូងរបស់អ្នកស្រី បានក្លាយជាគិលានុបដ្ឋាយិកា ហើយម្នាក់ទៀតក្លាយជាអ្នកសាងសង់៕