Home ពត៍មានថ្មីៗ មិននឹកស្មានថាគ្រាន់តែមើមរមៀតដែលប្រើសម្រាប់ធ្វើគ្រឿងផ្សំមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព

មិននឹកស្មានថាគ្រាន់តែមើមរមៀតដែលប្រើសម្រាប់ធ្វើគ្រឿងផ្សំមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព

1749

រមៀត ជាមើមរុក្ខជាតិម៉្យាងដែលផ្ទុកទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាអាហារបំប៉ន ដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺរ៉ាំរ៉ៃជាច្រើនផងដែរ។

តាមរយៈការស្រាវជ្រាវបានបង្ហាញថាមើមរមៀតមានគុណប្រយោជន៍ជាច្រើនដែលមិនត្រឹមតែធ្វើជាគ្រឿងផ្សំសម្រាប់ម្ហូប និងសម្រាប់ថែរក្សាសម្រស់តែប៉ុន្នោះទេតែវាក៏ជាថ្នាំសម្រាប់ព្យាបាលជម្ងឺបានជាច្រើនប្រភេទផងដែរដូចជា៖ជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើម,ជួយសម្រួលអារម្មណ៍របស់អ្នក,ការពារពីជំងឺម​ហា​រីក​,​ជួ​យរក្សាសុខភាពបេះដូង,ជាឱសថធម្មជាតិបំបាត់ការឈឺចាប់,ការពារអ្នកពីជំងឺសន្លាក់ឆ្អឹង, ជួយព្យាបាលដំបៅ របួស និងស្លាកស្នាម, ការពារពីជំងឺបាត់បង់ការចងចាំ,ជួយរឹតបន្តឹងស្បែកឱ្យតឹងណែនល្អ,ជំនួយដល់ស្បែក ធ្វើឱ្យស្បែកកាន់តែស្អាត និងមានសុខភាពល្អ។

វិធីនេះក៏ត្រូវបានចាស់ៗបុរាណខ្មែរ យើងតែងអនុវត្តជាប្រចាំ ដោយគ្រាន់តែយើងមិនបានដឹងច្បាស់ថាមានផ្សំដោយអ្វីខ្លះតែប៉ុណ្ណោះ៕

ខាងក្រោមនេះជាវីដេអូបង្ហាញពីរបៀបធ្វើថ្នាំពីរមៀត៖

Posted by Pheak Tra on Thursday, 13 September 2018