មុខងារថ្មីមួយនេះ ធ្វើឲ្យអ្នកមិនអាចប្រើប្រាស់ខ្សែ USB ដើម្បីតភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗបាន ប្រសិនបើ iPhone នោះមិនបានធ្វើការដោះសោរ (Unlock) លើសពី ១ម៉ោង។
មុខងារថ្មីមួយនេះឈ្មោះថា USB Restricted Mode ដែលក្រុមហ៊ុន Apple បានបញ្ចេញលើជំនាន់ iOS 11.4.1 Beta2។
តាមប្រភពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានឲ្យដឹងថា មុខងារថ្មីនេះ អាចនិងបញ្ចប់នូវការទាញយកទិន្នន័យដោយប្រើឧបករណ៍ដូចជា GrayKey Box ដែលកំពុងប្រើប្រាស់ដោយអ្នកអនុវត្តន៍ច្បាប់នៅក្នុងប្រទេសមួយចំនួន។
អ្នកអាចមានជម្រើសពីរគឺ បិទមុខងារនេះ បើគិតថាមិនចាំបាច់ តែយ៉ាងណាក្តី បើអ្នកទុកមុខងារនេះឲ្យដំណើរការក៏ដើម្បីបង្ការការជៀសវាងការចូលយកទិន្នន័យដោយគ្មានការអនុញ្ញាតបានផងដែរ៕