Home ពត៍មានថ្មីៗ កីឡា មូលហេតុដែល Ronaldo ចូលលេងអោយJuventusត្រូវបានបកស្រាយ

មូលហេតុដែល Ronaldo ចូលលេងអោយJuventusត្រូវបានបកស្រាយ

822

លោក Jorge Mendes ជំនួយការរបស់ខ្សែ​ប្រយុទ្ធរូបនេះ បានចេញមុខបកស្រាយហើយ ដោយជំនួសមុខ Cristiano Ronaldo ក្រោយរឿងមួយនេះបានផ្ទុះទូទាំងពិភពលោក។

 

លោក Mendes ក៏បាន​និយាយ​ប្រាប់សារព័ត៌មាន​ Marca ថា៖ «ប្រសិន​ Cristiano Ronaldo ពិត​ជា​ចាក​ចេញ​ពី​ក្លិប Real Madrid មែន គេ​នឹង​ធ្វើការសម្ដែង​ការ​គោរព​ដឹង​គុណ​ជា​រៀង​រហូត​ដល់​ក្លិប ប្រធាន​ក្លិប ក្រុម​ទាំង​មូល ក្រុម​គ្រូពេទ្យ ព្រម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​ទូទាំង​ពិភពលោកហើយ។ បើ​មាន​ការ​ចាក​ចេញ​ពិត​មែន គឺ​មក​ពី Ronaldo ចង់​បាន​ដំណាក់​កាល និង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​គេ»។

 

បន្ទាប់ពីក្លិប Juventus បានដាក់សំណើ ១០០ លានអឺរ៉ូ(ជាង១១៦ លាន​ដុល្លារ​អាមេរិក) ដើម្បីទិញយក Ronaldo ពី Real Madrid ៕