គូស្នេហ៍តារា លោក Sean Jindachot និង កញ្ញា Gypsy Keerati ទើបតែប្រកាសបែកគ្នាជាផ្លូវការ។
មានព័ត៍មានជាច្រើនធ្លាប់បានចុះផ្សាយថា មូលហេតុនៃការចែកផ្លូវរបស់ Sean និង Gypsy គឺដោយសារតែអ្នកទាំងពីររវល់នឹងការងារ មិនមានពេលអោយគ្នា ទើបសម្រេចចិត្តបញ្ចប់តែម្តង។
តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ កាលពីថ្មីៗនេះ ភាគីខាងស្រី គឺកញ្ញា Gypsy បានចេញមុខបកស្រាយច្បាស់ៗពីហេតុផងពិតនៃការចែកផ្លូវគ្នារវាងអ្នកទាំងពីរ។ នាងបានប្រាប់ទៅអ្នកការសែតថា កាលដែលថាពួកគេបែកគ្នាដោយសារគ្មានពេលវេលាអោយគ្នានោះ វាមិនពិតនោះឡើយ។ មូលហេតុពិតប្រាកដគឺ ដោយសារតែមានជនទីបីជ្រៀតចូល។
នាងក៏បានបន្ថែមទៀតថា សម្រាប់ថាជនពីបីជាអ្នកណានោះ នាងសូមមិននិយាយទៅចុះ ព្រោះវាមានហេតុផលជាច្រើនផ្សេងទៀត ដែលធ្វើអោយអ្នកទាំងពីរឈានដល់ផ្លូវបែកនេះ៕