Home ពត៍មានថ្មីៗ យុវជនម្នាក់ប្រកបរបររត់រ៉ឺម៉ក់កង់៣រកលុយចិញ្ចើមម្ដាយចាស់ជរា ជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិត

យុវជនម្នាក់ប្រកបរបររត់រ៉ឺម៉ក់កង់៣រកលុយចិញ្ចើមម្ដាយចាស់ជរា ជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិត

1210

យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្ដាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម អ្វីដែលគួរអោយសង្វេគនោះក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត សូម្បីតែថវិកាទិញមឈូសដាក់សពក៏ពុំមានលទ្ធភាពផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-0423 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយដួលបោកនិងថ្នល់ស្លាប់តែម្ដង។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សេង ខេមរិន ភេទប្រុស អាយុ៣០ឆ្នាំ ជាអតីតអ្នកកាត់តវីដេអូនៅផលិតកម្មមហាហង្ស បច្ចុប្បន្នប្រកបរបរ រត់ម៉ូតូរ៉ឺម៉ក់កង់៣ដើម្បីចិញ្ចឹមម្ដាយចាស់ជរា។ អ្វីដែលគួរឲ្យសង្វេគ ក្រុមគ្រួសារសព កំពុងជួបការលំបាកខ្វះខាតលុយកាក់ច្រើនដើម្បីធ្វើបុណ្យ ដោយសារជនរងគ្រោះ មានតែម្ដាយ ហើយជីវភាពខ្សត់ខ្សោយខ្លាំង សូម្បីតែថវិកាទិញក្ដារមឈូសដាក់សពក៏គ្មានផង។

បច្ចុប្បន្នសពជនរងគ្រោះ បានតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អាស្រ័យហេតុនេះ បងប្អូនមិត្តភ័ក្ដិរបស់សព អាចចូលរួមរំលែកទុក្ខ ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕

ប្រភពពី៖ TVFB