នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រុមហ៊ុន Apple បង្ហាញទូរស័ព្ទដៃ iPhone ៣ម៉ូឌែលថ្មីៗ ក្នុងនោះរួមមាន iPhones Xr, iPhoneXs និង iPhones XS Max។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយនិងម៉ូដែលថ្មីទាំងបីនេះគេសង្កេតឃើញថាiPhone XS Max មានតម្លៃថ្លៃជាងគេជាមួយទំហំអេក្រង់៦.៥អ៊ីញ។ ទោះបីជាមានការបញ្ចេញម៉ូតថ្មីម្ដងបីម៉ូតក៏ដោយក៏Apple នៅតែរក្សារាងក្បាលឆក ស្កែនក្រយ៉ៅដៃ និងផ្ទៃមុខឱ្យនៅដដែល ប៉ុន្តែវាអាចកាន់ថ្មបានយូរជាងមុន។
ជាមួយតម្លៃរបស់ស្មាតហ្វូនទាំអបីម៉ូដែលនេះក៏មិនធម្មតាដែរដោយ iPhone XS Max មានតម្លៃ១,០៩៩ដុល្លារ ចំណែកឯទូរស័ព្ទ iPhone XS មានទំហ៥.៨អ៊ីញ មានតម្លៃ៩៩៩ដុល្លារ ខណៈ iPhones Xr ដែលមាន ទំហំអេក្រង់៦.១អ៊ីញគឺ មានតម្លៃ៧៤៩ដុល្លារ ។
កាន់តែពិសេសនោះ iPhone XS Max មានអង្គចងចាំ ៥១២GB និងមានកាមេរ៉ា១២ megapixel នឹងក្លាយជាទូរសព្ទដៃ iPhone ថ្លៃ បំផុតនៅក្នុងពេលបច្ចុប្បន្ន។ សម្រាប់ព៌ណរបស់ម៉ូដែលថ្មីទាំងបីនេះមានដូចជា ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ស ។
សម្រាប់កាលបរិច្ឆេតជាក់លាក់ក្នុងការដាក់លក់នៅសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃគឺនៅថ្ងៃទី២១ ខែកញ្ញា៕