លោក វីរៈយុទ្ធពិជារំភើបនិងមានមោទនភាពខ្លាំងនៅពេលដែលភារិយារបស់ខ្លួនជានារីក្លាហាន មានប្រាជ្ញាចេះបង្កើតមុខរបរផ្ទាល់ខ្លួន រហូតខ្លះទៀតធ្វើជាសហគ្រិនទាំងវ័យក្មេងទៀតផង។ជាពិសេសនោះជាភរិយាដ៏ស្រស់ស្អាត ឆ្លាត មានចំនេះដឹងហើយបានក្លាយជាសហគ្រិននារីកម្ពុជាវ័យក្មេង ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀត។
លោក ឆាយ វីរៈយុទ្ធ បានបង្ហាញរូបភាពជាមួយក្រុមគ្រួសារ និងភរិយាជាទីស្រឡាញ់របស់លោក អ្នកនាង សែ ចាន់ឌី អំឡុងពេលជូន ដំណើរភរិយារូបនេះ ឡើងយន្តហោះទៅអាមេរិក ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ជាមោទនភាពណាស់ ដែលភរិយារបស់ខ្ញុំ ជាសហគ្រិននារីកម្ពុជាវ័យក្មេង ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP)។ ជូនពរអូនសម្លាញ់ជោគជ័យ សុខសប្បាយទាំងទៅទាំងមកណា ប្រពន្ធសម្លាញ់ Se Chandy»។
ជាមួយនឹងការជោគជ័យ ទាំងការងារសិល្បៈ និងជីវិតគ្រួសារពីសំណាក់ តារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ នៅពេលនេះគឺបានធ្វើឲ្យទស្សនិកជន កោតសរសើរជាខ្លាំងថា លោកពិតជាមានទេពសកោសល្យ អាចស្វែងរកភរិយាល្អ មានទាំងសម្រស់ និងចំណេះដឹងផ្នែកជំនួញទៀតផង៕