Home ពត៍មានថ្មីៗ កម្សាន្ត លោក​ តាន់ គឹមសួ លោក អាចារ្យធំ និងវិចិត្រករសូនរូបដៃឯក Kamong Dong ផ្ដួចផ្ដើមសាងសង់រូបលោក Dr. Beat Richner...

លោក​ តាន់ គឹមសួ លោក អាចារ្យធំ និងវិចិត្រករសូនរូបដៃឯក Kamong Dong ផ្ដួចផ្ដើមសាងសង់រូបលោក Dr. Beat Richner អំពីស្ពាន់

1223

បន្ទាប់ពីដំណឹងមរណៈទុក្ខដ៏ក្រៀមក្រំរបស់បិតាសង្គ្រោះកុមារកម្ពុជាលោក Dr. Beat Richner បានធ្វើអោយប្រជាជនគ្រប់មជ្ឈដ្ធានមានការសោកស្តាយជាខ្លាំង។

ដោយចង់សម្ដែងការគោរពដឹងគុណដល់លោក Dr. Beat Richner លោក​ តាន់ គឹមសួ លោក អាចារ្យធំ និងវិចិត្រករសូនរូបដៃឯក Kamong Dong បានសហការគ្នាផ្តួចផ្ដើមសាងសង់រូបសំណាក់របស់ដែលធ្វើពីស្ពាន់ ជូនមន្ទីរពេទ្យ គន្ធបុប្ផាជាការបង្ហាញឲ្យឃើញថាកូនខ្មែរគ្រប់រូបគឺមានបេះដូងគោរពស្រឡាញ់ដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់មនុស្សដែលមានចិត្តធម៌ដែលបានជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់មកដោយចំនាយសឹងតែពាក់កណ្តាលជីវិតរបស់លោក។

តាមប្រភពពីគណនេយ្យផ្ទាល់របស់លោក តាន់ គឹមសួ គ៏បានបង្ហោះជាមួយសារដ៏មានន័យថា៖ ខ្ញុំនិងលោក អាចារ្យធំ នគររាជ នឹងរួមសហការគ្នាជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong ដើម្បីធ្វើរូបសំណាកវិរបុរសខ្មែរ Dr. Beat Richnerអំពីស្ពាន់ ជូនមន្ទីពេទ្យគន្ធបុប្ផាជាការបង្ហាញឲ្យឃើញថាកូនខ្មែរគ្រប់រូបគឺមានបេះដូងគោរពស្រឡាញ់ដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់និមិត្តរូបមួយនេះ ពួកយើងនឹងចងចាំអំពើល្អរបស់លោកអស់មួយជិវិត។ រូបរាងកាយរបស់លោកបានចាកចោលពួកយើងក៏ពិតមែន តែវិញ្ញាណដួងព្រលឹងរបស់លោកនៅតែឋិតថេរតាមថែរក្សាកុមារកម្ពុជាជារៀងរហូត។ លោកជាសាសន៍ដ៏ទៃទេ តែបេះដូងរបស់លោកចំពោះកុមារកម្ពុជាគឺមានទំហំធំធេងខ្លាំងណាស់ លោកបានលះបង់ច្រើនណាស់ទៅហើយ លោកហត់នឿយខ្លាំងពេកហើយ។

ក្នុងនោះផងដែរគឺមានការចាប់អារម្មណ៍និងគាំទ្រច្រើនសម្រាប់លោកក្នុងការធ្វើរឿងដ៏មានន័យមួយនេះ៕