កាលពីពេលថ្មីៗនេះ បុរសជនជាតិបរទេសម្នាក់ មានឈ្មោះថា Benn TK បានបង្កើតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាសាទបុរាណ , ទិដ្ឋភាពឯនាយសមុទ្រ និង ប្រជាជនខ្មែរ បន្ទាប់ពីបានធ្វើដំណើរមកកាន់ ក្រុងសៀមរាប , កោះរុង និង កំពត។
តាមរយៈ Channel នៅលើគេហទំព័រ YouTube លោក Benn បានបង្ហោះវីដេអូមួយក្រោមចំណងជើងថា «Cambodia – Land of spectacular ruins» ឬ «កម្ពុជា – ដែនដីនៃប្រាសាទដ៏អស្ចារ្យ»។
ភ្ជាប់ជាមួយវីដេអូនោះ រូបគេបានសរសេរថា «ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ពិតជាបទពិសោធន៍ដ៏អស្ចារ្យខ្លាំងបំផុតមួយ ដែលខ្ញុំធ្លាប់មាន។ ប្រាសាទនៅទីនោះពិតជាគ្មានអ្វីប្រៀបផ្ទឹម ហើយប្រជាជនខ្មែរពិតជាគួរឲ្យស្រលាញ់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង»។
ជាមួយគ្នានេះដែរ Benn បានបញ្ជាក់ថា លោកពិតជាស្រលាញ់ប្រទេសកម្ពុជា និងចង់វិលត្រលប់មកម្ដងទៀតណាស់៕
ចង់ដឹងវីដេអូនោះយ៉ាងណាខ្លះ សូមទស្សនាទាំងអស់គ្នា៖