នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងមនុស្ស២៨នាក់ ត្រូវបានធ្វើរោគវិនិឆ្ឆ័យឃើញ ថាមានការផ្ទុកវីរ៉ុស ក្នុងរយៈពេល៣៦ម៉ោងកន្លងទៅនេះ ចំនួនករណីវីរ៉ុស Zika បានឈានដល់១០០ករណីហើយ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៧ ខែតុលានេះ។
មន្ត្រីសុខាភិបាលមួយរូប បានឲ្យដឹងថា «គ្រប់ករណីទាំងអស់ គឺមកពីរដ្ឋ Rajasthan ភាគខាងលិចនៃប្រទេស ហើយភាគច្រើននៃពួកគេ គឺមកពីមន្ទីរពេទ្យ នៅទីក្រុង Jaipur នៃរដ្ឋ Rajasthan នេះ»។
វីរ៉ុស Zika បានរាលដាលដោយសត្វមូសម្យ៉ាង ដែលមានឈ្មោះថា Aedes ធ្វើសកម្មភាពចម្លងនៅពេលថ្ងៃ។ រោគសញ្ញានេះជំងឺនេះ រួមមាន ផ្តាសាយ, កន្ទួលស្បែក, ភ្នែកឡើងក្រហម, ឈឺសាច់ដុំ និងឈឺក្បាល។
ស្ថិតនៅក្នុងស្ថានភាពនេះ, ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះ បានបញ្ជូនមន្ត្រីជំនាញមួយក្រុម ទៅកាន់រដ្ឋ Rajasthan។ ក្រៅពីនោះ ក្រសួងក៏បានរៀបចំរួចជាស្រេច នូវបន្ទប់ត្រួតពិនិត្យមួយ នៅឯមជ្ឈមណ្ឌលជាតិគ្រប់គ្រងមេរោគ ដើម្បីទទួលខុសត្រូវ នូវស្ថានភាព នៅក្នុងរដ្ឋ Rajasthan។
វាក៏ជាលើកទី៣ហើយដែលវីរ៉ុស Zika នេះបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៧៕