តារាសម្តែងស្រីតួកាចឆ្នាស់បានបាត់មុខពីសិល្បៈមួយរយៈធំឥឡូវតារាសម្ដែង វ៉ាង ស្រីណូ បានប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គមថា៖”ជប់លៀងព្រោះមួយអាទិត្យទៀត ដល់ថ្ងៃទៅអាមេរិកវិញហើយ អ៊ីចឹងសប្បាយជុំបងប្អូនឲ្យហើយ ហើយក៏ជប់លៀងលាភាពនៅក្រមុំដែរ”។
គ្រាន់តែបង្ហោះសារនេះហើយគឺមហាជនពិតជាមានការភ្ញាក់ផ្អើលហើយក៏ចូលរួមត្រេកអរចំពោះកញ្ញាដែលបានសាងជីវិតគ្រួសារនៅលើទឹកដីបរទេសខាងមុខនេះផងដែរ សម្រាប់ព៌តមានលម្អិតកញ្ញាក៏មិនទាន់បានបញ្ជាក់នៅឡើយទេ៕