ថ្មីនេះក្រុមចម្រៀងរបស់កម្ពុជាដែលជាក្រុមប្រុសស្អាតដូចកូរ៉េ One Top បានបង្ហាញខ្លយនជាមួយនិងបទចម្រៀងថ្មីមានចំណងជើងថា « Find You » ដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២៣ខែតុលានេះ។
ជាមួយនិងវីដេអូបទចម្រៀងថ្មីនេះផងដែរគឺពិតជាប្លែកអារម្មណ៍ដោយមានការចូលរួមសម្ដែងពីសំណាក់តារា K-POP កញ្ញា Miso ម្ចាស់់បទ « Pink Lady » នេះគឺពិតជាស្នាដៃថ្មីរបស់កម្ពុជាយើងដែលបានរួមសហការណ៍គ្នាជាមួយតារាK-POPដំបូងក្នុងវីដេអូបទចម្រៀង។
បញ្ជាក់ក្រុម One Top នេះផងដែរគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកូរ៉េដែលមានឈ្មោះថា K’ve entertainment។
ចំពោះបទច្រៀងមួយនេះក៏មានការបង្ហាញក្បាច់រាំដ៏រស់រវើករបស់ក្រុមកម្លោះសង្ហា One Top ដែលបង្កើនភាពទាក់ទាញរឹតតែខ្លាំង។
មិនត្រឹមតែមានសម្ថភាពទាំងការច្រៀងនិងរាំនោះទេពួកគេក៏តែងតែចូលរួមកម្មវិធិសប្បុរសធ៌មជាច្រើនផងដែរ ជាក់ស្ដែងថ្មីៗនេះពួកគេបានចូលរួមសម្ដែងក្នុងកម្មវិធីមួយឈ្មោះថា Kfamily Reunion Spread Love ដែលជាកម្មវិធីប្រមូលផ្ដុំអ្នកដែលស្រលាញ់ចូលចិត្ត K-Pop រីឯថវិការដែលប្រមូលបានពីកម្មវិធីពួកគេ បានចូលរួមចំណែកសប្បុរសធម៍ជួយជាថវិការដល់មន្ទីពេទ្យគន្ធបុប្ផា ។
ខាងក្រុមបុរសសង្ហារបស់យើងក៏បានផ្ដល់បទសម្ភាសន៍បង្ហាញអារម្មណ៍ជាមួយវីដេអូបទចម្រៀងថ្មីនិងការចេញអាល់ប៊ុមទោលរបស់ខ្លួនផងដែរ។
ចង់ដឹងថាបទចម្រៀង Find You នេះមានអ្វីប្លែកទស្សនាទាំងអស់គ្នា៖