ដោយប្រទេសទូទាំងសកលលោកកាន់តែមានការអភិវឌ្ឍន៍ខ្លាំងទៅៗមនុស្សតែងតែមានចំនង់ចំណូលចិត្តក្នុងការបង្កើតវត្ថុប្លែកៗជាច្រើនដែលមើលទៅសាមញ្ញតែសមត្ថភាពអស្ចារ្យ។
បុរសម្នាក់មានឈ្មោះថា “Kyxz Mendiola” ហើយគាត់គឺជាសហស្ថាបនិកនៃក្រុមរបាំអន្ដរជាតិរបស់ហ្វីលីពីន AllStars ហើយគាត់បានផ្លាស់ប្តូរពីអ្នកសម្ដែងមកជាអ្នកច្នៃប្រឌិតនៅពេលគាត់ចាប់ផ្តើមធ្វើការលើគំរូរថយន្តដ៏មានមហិច្ឆតារបស់គាត់កាលពី ៦ ឆ្នាំមុន។
កាលពីថ្មីៗនេះ លោក Mendiola បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងបានសម្រេច ហើយទ្បានហោះនោះមានឈ្មោះថា “Koncepto Millenya” ដែលវាអាចហោះហើរប្រហែល ២៥ ហ្វីតពីដី។ លោក Mendiola បាននិយាយថា “ពួកយើងបានចំណាយពេលជាច្រើនឆ្នាំក្នុងការបង្កើតវា ហើយខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងចូលចិត្តរថយន្តហោះមួយនេះ”។ លោកបន្តថ្លែងថា ការផលិតដំបូងរបស់លោក វាមានរូបរាងដូចជា hoverboard ដែលលោកត្រូវជាន់ពីលើវា ហើយប្រើប្រាស់តេទ្បេដើម្បីបញ្ជាវា។ លោកបន្តថ្លែងទៀតថា “ទ្បានហោះនេះប្រើប្រាស់បច្ចេកវិទ្យា drone technology ឬ multi-copter technology ដើម្បីជំនួយក្នុងការហោះហើរ។
ទ្បានហោះ Koncepto Millenya នេះមានរូបរាងដូចទៅនឹង Drone ប៉ុន្តែវាធំជាង ហើយអាចជិះបានចំនួនមួយនាក់។ វាអាចហោះហើរបានពី ១២ – ១៥ នាទី ហើយសាកថ្មីវិញចន្លោះពី ២ ម៉ោង ទៅ ២ ម៉ោងកន្លះ។
នៅក្នុងអំទ្បុងពេលអភិវឌ្ឍន៍ទ្បានហោះ លោកបានសហការជាមួយនឹងក្រុមជំនាញ និងសហគ្រិនផ្សេងៗទៀតដើម្បីជួយរូបលោក។ បន្ទាប់ពីបានខិតខំប្រឹងប្រែងបង្កើតវាអស់រយៈពេល ៦ ឆ្នាំមក ទីបំផុត ការផលិតរបស់គាត់ក៏បានប្រែរូបពី hoverboard ទៅជាទ្បានហោះដែលមានរាងដូចទៅនឹង Drone ដែលអាចហោះបានពិតប្រាកដមែន។
ចង់ដឹងថាឡានហោះនោះអស្ចារ្យកម្រឹតណាទស្សនាវីដេអូខាងក្រោម៖