វាពិតជាហេតុការណ៍មួយដ៏ភ្ញាក់ផ្អើលនឹងហួសចិតបំផុតដោយសារស្រ្តីជនជាតិថៃម្នាក់ បានផ្លោះរបងចូលផ្ទះគេ ដើម្បីសាកថ្មទូរសព្ទដៃរបស់ខ្លួន។
ហេតុការណ៍ដែលគួរអោយអស់សំណើចនេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅពេលដែលអ្នកស្រុក Rayong Thap Ma ប្រទះឃើញស្រ្តីម្នាក់ កំពុងផ្លោះចេញពីបង្អួចផ្ទះអ្នកជិតខាង រួចរត់ទៅផ្ទះមួយទៀត ហើយផ្លោះលើរបងដែលចាក់សោរ។
ហេតុការណ៍ខាងលើបានបញ្ចប់នៅពេលម្ចាស់ផ្ទះឈ្មោះ Kanon Tiger Saitong ជួបស្ត្រីនោះ និងឃើញនាងកំពុងសាកថ្មទូរសព្ទ។ នៅពេលដែលលោក Kanon សួរនាំ នាងបានឆ្លើយថា «កំពុងជ្រកក្ដៅ» រួចប្រញាប់ប្រញាល់ផ្លោះឡើងលើរបងផ្ទះ និងជិះម៉ូតូចេញទៅបាត់។
ទោះជាមិនមានការបាត់បង់អ្វីក៏ដោយតែពេលខ្លះក៏អាចមានរឿងមិននឹកស្មានដល់ដែរប្រសិនបើម្ចាស់ផ្ទះឬអ្នកជិតខាងមិនបានឃើញនោះ៕