សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឈ្មោះកីឡាករដែលត្រូវកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយទីម័រខាងកើតនៅថ្ងៃទី 12/10/2018។
ក្នុងនោះផងដែរលោក ចាន់ វឌ្ឍនាកា បន្ទាប់ពីជាសះស្បើយពីរបួសក៏ត្រូវបានហុងដាកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាវិញផងដែរ៕