អ្នកទាំងអស់គ្នាធ្លាប់បានដឹងមកហើយកាលពីប៉ុន្មានខែមុននៅពេលតារាស្រីជើងចាស់លោកស្រី អម្ពរ ទេវី មកប្រទេសកម្ពុជា ពេលនោះគ្រាន់តែឮដំណឹងភ្លាមបានធ្វើអោយអ្នកគាំទ្រយ៉ាងច្រើនកុះករទៅទទួលលោកស្រីដល់ព្រលានយន្តហោះតែម្ដង។
ប៉ុន្តែកាលពីម្សិលមិញនេះលោកស្រីបានវិលត្រឡប់មកកម្ពុជាម្ដងទៀតតែមិនបានផ្ដល់ដំណឹងអ្វីឡើយដល់សាធារណៈជន ការវិលត្រឡប់មកលើកនេះគឺលោកស្រីបានបង្ហើបប្រាប់ថា ការដែលគាត់មកកាន់ប្រទេសកម្ពុជាម្ដងទៀតនោះគឺដោយសារតែអ្នកស្រីត្រូវមកថតរឿងខ្នាតធំមួយ ហើយគាត់ក៏មិនចង់បង្ករអោយមានការភ្ញាក់ផ្អើលជាពិសេសគាត់មិនសូវជាចូលចិត្តភាពអូអរប៉ុន្មាននោះទើបគាត់លួចមកដោយមិនបានផ្ដល់ដំណឹងបែបនេះ។
ការត្រឡប់មកទឹកដីកំណើតលើកនេះក៏មិនមានរយៈពេលយូរដែរព្រោះអ្នកស្រីមានការងាររវល់ជាច្រើននៅលើទឹកដីអាមេរិក៕