នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ចំពោះស្ថានភាពទឹកជំនន់ពេលនេះបានស្រកចុះខ្លះប៉ុន្តែនៅមានភ្លៀងធ្លាក់បន្តិចបន្តួចប៉ុន្តែមិនបណ្តាលអោយមានការកើននៃទឹកជំនន់ឡើយហើយក៏បានបើកដំណើរចរាចរណ៍សំរាប់ប្រភេទរថយន្តធុនតូចៗចំណែករថយន្ដធុនធំ មិនទាន់បានអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅឡើយទេ។
ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។ ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត៕