Home ពត៍មានថ្មីៗ ហាងបុកល្ហុងបែបថៃថ្មីល្បីនៅខេត្តសៀមរាបបានមកដល់ភ្នំពេញយើងហើយ!

ហាងបុកល្ហុងបែបថៃថ្មីល្បីនៅខេត្តសៀមរាបបានមកដល់ភ្នំពេញយើងហើយ!

7720

សម្រាប់អ្នកដែលចូលចិត្តញាំអាហារប្រភេទគ្រឿងបុក គ្រឿងផ្អាប់ពេលនេះពិតជាត្រូវចិត្តជាក់ជាមិនខានដោយមានហាងបុកល្ហុងបែបថៃថ្មីមួយដែលល្បីនៅខេត្តសៀមរាបបានបើកនៅទីក្រុងភ្នំពេញយើងហើយ ដែលមានឈ្មោះថា ហាងបុកល្ហុងបែបថៃសាខាផ្សារហ៊ុយឡេងសៀមរាប។

ទាំងតម្លៃ រសជាតិ អនាម័យ អ្នកអាចទទួលយកបានជាមួយនិងមុខម្ហូបបែបថៃជាប្រភេទអាហារញាំលេង ដែលមានដូចជា​ បុកល្ហុង បុកពោត បុកកំពឹស និងជាច្រើនមុខទៀតសំរាប់អ្នកទាំងអស់គ្នាទៅសាកដោយផ្ទាល់នឹងដឹងថាឆ្ងាញ់ប៉ុណ្ណា។

ទីតាំងរបស់ហាង បុកល្ហុងបែបថៃសាខាផ្សារហ៊ុយឡេងសៀមរាប គឺស្ថិតនៅផ្ទះលេខ ២០៨ លើផ្លូវលេខ ១៤៦ ទល់មុខសកលវិទ្យាល័យ អាស៊ីអ៊ឺរ៉ុប ជិតផ្សារគីឡូលេខ៤ សម្រាប់លេខទូរស័ព្ទទំនាក់ទំនង៖ 070 680 882/012 807 289 ៕