Home ពត៍មានថ្មីៗ ហាងលក់ភេសជ្ជៈរបស់ជនជាតិចិនមួយកន្លែងក្នុងខណ្ឌដូនពេញត្រូវបានចោរ៣នាក់ចូលប្លន់យកលុយអស់៣ម៉ឺនដុល្លារនិងទូរស័ព្ទ!

ហាងលក់ភេសជ្ជៈរបស់ជនជាតិចិនមួយកន្លែងក្នុងខណ្ឌដូនពេញត្រូវបានចោរ៣នាក់ចូលប្លន់យកលុយអស់៣ម៉ឺនដុល្លារនិងទូរស័ព្ទ!

1416

ហេតុការណ៍នេះបានកើតឡើង ម៉ោង ២១:០០នាទី ថ្ងៃ ចន្ទ័ ទី១៥ ខែតុលា ឆ្នាំ២០១៨ នៅក្នុងឈិន.ស៊ីនហាង ហាងលក់ភេជ្ជ: ទីតាំងផ្ទះលេខ២០E០ ផ្លូវលេខ៦៣ ភូមិទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ម្ចាស់ហាងឈ្មោះ LUO YAOGE ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៤ ខែមីនា ឆ្នាំ១៩៦៧ ជនជាតិចិនស្នាក់នៅហាងកើតហេតុខាងលើ។

សំភារះបាត់បង់ ៖ ១.លុយដុល្លារអាមេរិកចំនួនប្រហែល៣ម៉ឺន លុយចិន៨ពាន់យ៉េន ទូរសព្ទ័ដៃចំនួន២គ្រឿង (១ម៉ាកIPHONE ៦Sពណ៌មាស ស៊ីមកាតលេខ ១៣៧៥១១៦២៨០៨,១ទៀត ម៉ាកOPPO ពណ៌ទឹកប្រាក់ ស៊ីមកាតលេខ ០៩៧ ៦៩៦២៧៣០ ០១៧៩៣៤២៩២) ២.ក្បាលកាម៉េរ៉ាសុវត្ថិភាព១ ។

សំភារះបន្សល់ទុកកន្លែងកើតហេតុ ៖ ១.ស្កុតចំនួន៣ដុំរមូលចូលគ្នា ២.ដុំស្កុត០១ដុំ ៣.ស្រោមជើងពណ៏ស១គូរប្រឡាក់ដី ៤.កន្តៃ្រដែក០១ ។

ដកហូតស្លាកស្នាម ៖ ស្នាមក្រយៅដៃ១នៅលើដុំស្កុត ។

តាមកំណត់ហេតុស្តាប់ការបំភ្លឺពីរបស់ឈ្មោះ LUO YAOGE ភេទប្រុស ជាម្ចាស់ហាងកើតហេតុខាងលើបានអោយដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង២១:០០នាទី ខ្ញុំកំពុងនៅក្នុងហាង ស្រាប់តែមានជនជាតិ០២នាក់កំពស់ប្រហែល១,៧០ម៉ែត្រ មួយអាយុប្រហែល៤០ឆ្នាំ និងមួយទៀតអាយុប្រហែល៣០ឆ្នាំ ចំពោះសំលៀកបំពាក់ពុំចាំបានដើរចូលមកក្នុងហាងរបស់ខ្ញុំ អង្គុយពិភាក្សាគ្នាជាមួយខ្ញុំពីរឿងរកស៊ី បានប្រហែល០៥នាទី ជនម្នាក់ក៏ទាររកញ៊ាំមី ខ្ញុំក៏ដើរទៅយកមីដើម្បីឆុងទឹកក្តៅអោយវា ពេលនោះជនម្នាក់ក្នុងចំណោម២នាក់ បានដើរតាមខ្ញុំពីក្រោយគៀកកខ្ញុំជាប់ និងម្នាក់ទៀតបានដើរទៅបិទទ្វារ រួចក៏ចាប់ខ្ញុំចងមាត់និងយកកន្តៃ្រភ្ជង់ខ្ញុំ ឡើងទៅជាន់ទី១ រួចយកស្កុតចងដៃជើងខ្ញុំគំរាមសួររកលុយ និងយកសោរពីខ្ញុំ មកចាក់ថតតុយកលុយអស់តែម្តងរួចពួកវាក៏គេចខ្លួនបាត់ ៕

ប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ