Home ពត៍មានថ្មីៗ ប្លែកៗ ហួសចិត្ត!ដើរចុចទូរស័ព្ទមិនមើលផ្លូវធ្លាក់ចូលក្នុងលូហើយមិនហៅគេអោយជួយហើយនៅឆ្លៀតអង្គុយចុចទៀត

ហួសចិត្ត!ដើរចុចទូរស័ព្ទមិនមើលផ្លូវធ្លាក់ចូលក្នុងលូហើយមិនហៅគេអោយជួយហើយនៅឆ្លៀតអង្គុយចុចទៀត

2441

បុរស​ម្នាក់​រស់​នៅ​ប្រទេស​ចិន បាន​ភ្លេច​ខ្លួន​រហូត​ដើរ​ធ្លាក់​ទៅ​ក្នុង​លូ​ជម្រៅ​ជិត ៤​ម៉ែត្រ​ដោយ​សារ​​រវល់​ចុច​ទូរស័ព្ទ​ពេក​មិន​បាន​មើល​ផ្លូវ។

អ្វីដែលកាន់តែហួសចិត្តខ្លាំងថែមទៀតនោះបុរសម្នាក់នោះមិនព្រមហៅគេអោយជួយឡើយគឺនៅសម្ងំអង្គុយលេងហ្គេមបន្តទាំងរបួសធ្វើដូចគ្មានរឿងអ្វីកើតឡើង។សូម្បីក្រុមអ្នកជួយសង្គ្រោះក៏កាន់តែហួសចិត្តនៅពេលដែលមកឃើញសកម្មភាពបែបនេះ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៧​ខែ​កក្កដា​នៅ​ខេត្ត Xinjiang ប្រទេស​ចិន ។

បុរសនោះត្រូវបានក្រុមជួយសង្គ្រោះជួយបានសម្រេចនឹងបញ្ជូនទៅមន្ទីពេទ្យទាន់ពេលវេលាដោយបន្ទាប់ពីពិនិត្យរបួសរួចបុរសម្នាក់នោះមានរបួសបាក់​ឆ្អឹង​ជង្គង់​ហើយ​កំពុង​សម្រាក​ព្យាបាល​បន្ត៕