ជារឿងដ៏គួរឲ្យស្តោកស្តាយបំផុត ដែលអណ្តើកយក្សមួយក្បាល និងត្រូវបានគេដឹងថា មានអាយុកាលរហូតដល់ទៅ ១០០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់ នៅឆ្នេរសមុទ្រប្រទេសអង់គ្លេស។
សត្វអណ្តើកយក្សដ៏កំសត់នេះ ត្រូវបានគេប៉ាន់ប្រមាណបានថា វាមានអាយុកាល ១០០ឆ្នាំ ជាមួយនឹងទំហំខ្លួនធំ (ស្នូក) សឹងតែប៉ុនកូនទូកមួយ ដែលមានប្រវែងខ្លួន ៧ហ្វីតនិង៩អ៊ីញ (ឬប្រហែល ២,៣៦ម៉ែត្រ) ចំណែកឯ ក.របស់វាវិញ មានប្រវែង ៣៨អ៊ីញ (ឬប្រហែល ៩៨សង់ទីម៉ែត្រ) ។
ប្រភេទសត្វអណ្តើកយក្សបែបនេះ ក៏ត្រូវបានគេរាប់បញ្ចូលក្នុងក្រុមសត្វដ៏កម្រនិងជិតផុតពូជ ដោយអង្គការមូលនិធិសត្វព្រៃពិភពលោក World Wildlife Fund ឬហៅកាត់ថា WWF ផងដែរ៕