ចេន ត្រូវបានមហាជនស្គាល់ថាជាតារាងចម្រៀងវ័យក្មេងដែលសម្លេងពិរោះគ្រប់បទចម្រៀងរបស់ ចេន សុទ្ធតែចាក់ចំបេះដូងយុវវ័យនាពេលបច្ចុប្បន្ន និងទទួលបានការគាំទ្រជានិច្ច។
ក្រៅពីអាជីពជាតារាចម្រៀងនៅក្រុម Mustache Band ចេន មានទេពកោសល្យនិងចំណូលចិត្តខ្លាំងលើវិស័យកីឡាជាពិសេសគឺកីឡាបាល់ទាត់តែម្ដង។ដូចនេះហើយថ្ងៃនេះផងដែរលោក ចិន របស់ក្រុម Mustache Band បានចុះកុងត្រាជាមួយក្លិបបាល់ទាត់បឹងកេត ដែលជាកីឡាករចំនូលថ្មីបន្ថែមពីលើអាជិពជាអ្នកសិល្បៈ ហើយសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងផ្ដល់កំលាំងចិត្តដល់រូបគេដើម្បីជម្រុញឲ្យខ្លួនគេកាន់តែមានកំលាំងចិត្តក្នុងការវិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពយ៉ាងពិតប្រាកដនាពេលដ៏ខ្លីខាងមុខ៕